សេវាកម្មរត់ឯកសារ

វិញ្ញាបនបត្រវេជ្ជសាស្ត្រ : វិញ្ញាបនបត្រវេជ្ជសាស្រ្តគឺជាវិញ្ញាបនបត្រចេញដោយបុគ្គលដែលមានសិទ្ធិលក្ខណៈគ្រប់គ្រាន់ក្នុងការមើលថែទាំអ្នកជម្ងឺ។ លិខិតនេះចេញសម្រាប់ហេតុផលជាច្រើនដូចជាបញ្ជាក់ពីស្ថានភាពរបស់អ្នកជម្ងឺ បញ្ជាក់ពីភាពរឹងមាំរបស់អ្នកជម្ងឺ ឬបញ្ជាក់ពីការកំពុងជាសៈស្បើយរបស់អ្នកជម្ងឺ។

វិញ្ញាបនបត្របញ្ជាក់ថាអាចហោះហើរបាន : ក្រុមហ៊ុនអាកាសចរណ៏ខ្លះគឺតម្រូវអោយមានលិខិតបញ្ជាក់ថាអ្នកស្ថានភាពរបស់អ្នកជម្ងឺមានភាពនឹងនរហើយមានលទ្ធភាពអាចធ្វើដំណើរតាមជើងហោះហើរបាន។

របាយការណ៍វេជ្ជសាស្រ្ត : របាយការណ៍វេជ្ជសាស្រ្តគឺមានពត៌មានទាំងអស់របស់អ្នកជម្ងឺដូចជាការណាត់ជួបវេជ្ជបណ្ឌិត សង្ខេបពីការចេញពីមន្ទីរពេទ្យ ថ្នាំដែលកំពុងប្រើប្រាស់ ប្រតិកម្មផ្សេងៗ និង លទ្ធផលពីមន្ទីរពិសោធន៍

ប័ណ្ណបញ្ជាក់ដើម្បីបើកយកកម្រៃធានារ៉ាប់រងវិញ : មានដូចជាវិញ្ញាបនបត្រវេជ្ជសាស្រ្ត របាយការណ៍វេជ្ជសាស្រ្ត និងប័ណ្ណបង់ប្រាក់រួមជាមួយនឹងពត៌មានលម្អិត។

ដំណើរការ

 • ទាក់ទងមកកាន់ផ្នែកទំនាក់ទំនងអន្តរជាតិនៅអគារទី 1 ជាន់ទី 1
 • បង្ហាញនូវលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ។ ប្រសិនបើបានទទួលសិទ្ធក្នុងការទទួលយកឯកសារទាំងនេះ សូមអោយមានលិខិតបញ្ជាក់ពីមេធាវីបង្ហាញពីឈ្មោះពេញរបស់បុគ្កលដែលនឹងមកទទួលយកឯកសារនេះ។

 

* ក្នុងករណីក្មេងមិនទាន់គ្រប់អាយុ សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើង

 

 • ប្រហែលមានតម្លៃសេវាកម្មអាស្រ័យទៅលើប្រភេទឯកសារដែលត្រូវការ
 • ការធ្វើឯកសារមានរយៈពេល:
  • 3 ទៅ 5 ថ្ងៃសម្រាប់វេជ្ជបណ្ឌិតធ្វើការពេញម៉ោង (អាស្រ័យលើកាលវិភាគរបស់ពួកគាត់)
  • តិចបំផុត 7 ថ្ងៃសម្រាប់វេជ្ជបណ្ឌិតធ្វើការក្រៅម៉ោង (អាស្រ័យលើកាលវិភាគរបស់ពួកគាត់)

សេវាកម្មធានារ៉ាប់រង

ក្នុងករណីអ្នកមានសេវាធានារ៉ាប់រង អ្នកគួរតែទាក់ទងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកសិនមុននឹងទទួលនូវសេវាកម្មព្យាបាលដើម្បីអោយដឹងពីទំហំធានាសិន។

 • អ្នកជម្ងឺមិនស្នាក់នៅ
  អ្នកជម្ងឺតម្រូវអោយបង់ថ្លៃសេវាកម្មសិន ហើយចាំបើកយកវិញជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្លួន។ ក្រុមការងារផ្នែកទំនាក់ទំនងអន្តរជាតិរបស់យើងនឹងជួយលោកអ្នកក្នុងការរៀបចំឯកសារចាំបាច់ទាំងអស់នោះ។
 • អ្នកជម្ងឺស្នាក់នៅ
  ក្រុមការងារផ្នែកទំនាក់ទំនងអន្តរជាតិរបស់យើងនឹងជួយលោកអ្នកក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ហើយផ្តល់ជូននូវពត៌មានវេជ្ជសាស្រ្តនានាដើម្បីធានាអោយមានការអនុម័តក្នុងការធានាបង់ថ្លៃសេវាកម្មជូនដល់អ្នកជម្ងឺ។

 

បញ្ជាក់

 • អ្នកត្រូវតែបង់អោយអស់នូវតម្លៃនានាដែលមិនទាន់បានបង់នៅពេលដែលអ្នកចាកចេញពីមន្ទីរពេទ្យ។ តម្លៃទាំងនោះរួមមានដូចជាតម្លៃសេវាកម្មព្យាបាល ថ្លៃ Lab ឬការពិនិត្យផ្សេងៗ តម្លៃបន្ទប់ដែលលើសពីតម្លៃដែលក្រុមហ៊ុនធានារ៉ាប់រង់ចេញជូន និងរាល់ចំណាយប្រើប្រាស់ផ្ទាល់ខ្លួន។ ឧទាហរណ៌ដូចជាថ្លៃប្រើប្រាស់ទូរស័ព្ទ អាហារបន្ថែម ភេសជ្ជៈបន្ថែម ។ល។ .
 • ប្រសិនបើមានការយឺតយ៉ាវក្នុងការរត់ឯកសារមុនពេលអ្នកចេញពីមន្ទីរពេទ្យ អ្នកនឹងមិនបានទទួលយកនូវការធានារ៉ាបរងនោះទេ។ ដូច្នេះអ្នកនឹងត្រូវបង់ថ្លៃសេវាកម្មទាំងអស់ជាលុយសុទ្ធ ឬកាតឥណទាន រួចលោកអ្នកអាចទាក់ទងយកប្រាក់នេះវិញពីក្រុមហ៊ុនធានារ៉ាបរងរបស់អ្នក។
 • ពួកយើងមិនអាចរៀបចំបែបបទនៃការទារយកមកវិញនូវតម្លៃធានារ៉ាប់រងសម្រាប់អ្នកនោះទេប្រសិនបើអ្នកបានចេញពីមន្ទីរពេទ្យរួចហើយនោះ។

 

ឯកសារចាំបាច់ត្រូវមាន

 • លិខិតឆ្លងដែនថតចម្លង និងហត្ថលេខា
 • ប័ណ្ណធានារ៉ាបរង ឬសញ្ញាបណ្ណបត្រធានារ៉ាប់រង

សេវាដឹកជញ្ជូន

មន្ទីរពេទ្យ Phyathai 1 Hospital ផ្តល់ជូនអ្នកជម្ងឺនិងក្រុមគ្រួសារនូវសេវារង់ចាំទទួលមកកាន់មន្ទីរពេទ្យ ឬសណ្ធាគារនៅជិតមន្ទីរពេទ្យ និងជូនត្រឡប់ទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិ ឬ ព្រលានដន់មឿងដោយឥតគិតថ្លៃជាមួយរថយន្តប្រភេទ SUV ផងដែរ។

ចំណាំ:

 • ការកក់ទុកគឺត្រូវធ្វើឡើងមិនអោយតិចជាង 24 ម៉ោងមុនពេលអ្នកមកដល់
 • ថ្ងៃមកដល់ និងថ្ងៃត្រឡប់ទៅវិញ
 • លេខយន្តហោះ
 • ម៉ោងយន្តហោះចុះ និងម៉ោងយន្តហោះត្រឡប់ទៅវិញ
 • ចំនួនអ្នកដំណើរសរុប
 • លេខលិខិតឆ្លងដែនរបស់អ្នកដំណើរទាំងអស់
 • អាសយដ្ធានរបស់សណ្ធាគារ

HOTEL

My Hotel Pratunam is a stylish budget city hotel nestled in one of Bangkok’s most popular shopping district – Pratunam. Pratunam (Watergate) is Bangkok’s most interesting and colorful and popular for its fashion factory outlets street markets and food vendors.

Pratunam is also well served by the Sukhumvit Line of the BTS Skytrain and the Airport Rail Link are just minutes away and can easily reached by foot. Our complimentary Tuk Tuk service is provided within Pratunam market.

For more information
70,70/1-4 soi Petchburi 15 Petchburi RD. Phayathai BKK. 10400
Tel: 662 631 9393
Fax: 662 631 9355
Website : www.myhotelbangkok.com

Contact Us

We're not around right now. But you can send us an email and we'll get back to you, asap.

Not readable? Change text. captcha txt