អំពីយើង
មន្ទីរពេទ្យ Phyathai 1 គឺជាមន្ទីរពេទ្យឈានមុខគេផ្នែកខាងព្យាបាល ជាមួយបទពិសោធន៏ជាង 40 ឆ្នាំ។ យើងគឺជាមន្ទីរពេទ្យដំបូងគេរបស់ក្រុមមន្ទីរពេទ្យ Phyathai Group។ ចក្ខុវិស័យរបស់យើងគឺក្លាយជាមន្ទីរពេទ្យដ៏ល្អនិងមានភាពច្នៃប្រឌិតខ្ពស់។ យើងមានវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ដែលផ្តល់ជូន លោកអ្នកនូវគុណតម្លៃសម្រាប់ការចំណាយរបស់លោកអ្នក។ ហេតុដូច្នេះហើយដែលពួកយើងអាចទទួលបាននូវការគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងពីអ្នកជម្ងឺរបស់យើងរហូតមកដល់បច្ចុប្បន្ន។
មន្ទីរពេទ្យយើងមានជាក្រុមចំនួន 22 ដែលមានឯកទេសផ្សេងៗក្នុងវិស័យវេជ្ជសាស្រ្តក្នុងការព្យាបាលជម្ងឺគ្រប់អាយុ ក៏ដូចជាការថែទាំសុខភាព។ លើសពីនេះទៅទៀតមណ្ឌលព្យាបាលរបស់មន្ទីរពេទ្យយើងផ្តល់ជូននូវសេវាព្យាបាលដ៏ទំនើបនិងទាន់សម័យខុសពីមន្ទីរពេទ្យដ៏ទៃទៀតដូចជា៖
- Acute Stoke Unit (ASU) ដែលផ្តល់ជូននូវការព្យាបាលនិងគ្រប់គ្រងលើអ្នកជម្ងឺសសៃឈាមខួរក្បាល Apoplexy, Parkinson’s, និង ឆ្អឹងខ្នង។ ជាមួយនឹងឧបករណ៏ដ៏ទំនើបរបស់យើង ធ្វើអោយសេវាកម្មដែលយើងផ្តល់ជូនអតិថិជនគឺស្មើនឹងស្តង់ដាររបស់មជ្ឃមណ្ឌលប្រសាទថ្នាក់ជាតិ National Neurological Institute.
- ក្រុមចល័តបន្ទាន់ Mobile Stroke Unit ដែលជាក្រុមចល័ត CT ដំបូងគេនៅប្រទេសថៃនិងអាសុីទាំងមូល ដែលមានមន្ទីរពិសោធន៏ក៏ដូចជាម៉ាសុីន CT ស្គេនរួមជាមួយនឹងក្រុមវេជ្ជបណ្ឌិតជំនាញៗដើម្បីជួយសង្រ្គោះអ្នកជម្ងឺ stroke បានភ្លាមៗ។ ក្រុមការងារផ្តោតសំខាន់ធ្វើអោយចំណេញពេលវេលាដែលជាកត្តាសំខាន់បំផុតក្នុងការសង្រ្គោះអ្នកជម្ងឺដែលមានរោគសញ្ញា Stoke។ ការវះកាត់យកកំណកដុំឈាមចេញមកវិញក៏ជាបច្ចេកវិទ្យាដ៏ល្អបំផុតរបស់មន្ទីរពេទ្យយើងផងដែរ ដែលធ្វើអោយ Phyathai 1 ជាមន្ទីរពេទ្យមួយដែលល្អបំផុតក្នុងការផ្តល់ជូននូវសេវាកម្មគ្រប់គ្រង និងសង្រ្គោះអ្នកជម្ងឺ Stroke ទាក់ទងនឹងការព្យាបាលក្រោយពី Stroke ដែលអាចជួយអោយអ្នកជម្ងឺទទួលបានការព្យាបាលពេញលេញ ដោយមិនបាច់ពិការរយៈពេលវែង ដោយយើងមានកម្មវិធី ស្តារឡើងវិញបែប Robot និងម៉ាសុីនទំនើប Repetitive Transcranial Magnetic Stimulation (TMS)។
- ក្រុមវេជ្ជបណ្ឌិតផ្នែកជំងឺមហារីក ដែលមានក្រុមការងារជាច្រើនដូចជា វេជ្ជបណ្ឌិត គិលានុបដ្ធាក និងអ្នកផ្តល់សេវាសុខភាពផ្សេងៗទៀតដែលមានជំនាញរៀងៗខ្លួនមកពីមណ្ឌលព្យាបាលផ្សេងៗ ផ្តល់ជូននូវចំណេះដឹង ជំនាញច្បាស់លាស់និងជាក់លាក់ទាក់ទងនឹងជម្ងឺមហារីកសម្រាប់អ្នកជម្ងឺគ្រប់ៗគ្នានៅក្នុងមន្ទីរពេទ្យរបស់យើង។ ក្រុម Multidisciplinary Team (MDT) តែងតែផ្តោតយកចិត្តទុកដាក់ទៅលើសុខមាលភាពទាំងមូលរបស់អ្នកជម្ងឺដោយផ្តល់ជូននូវការតាមដានជាប់រហូតជាមួយអ្នកជម្ងឺ ផ្តល់ជូននូវពត៌មានគ្រប់គ្រាន់ ផ្តល់ជូននូវមតិល្អៗដែលជួយអោយអ្នកជម្ងឺងាចសម្រេចចិត្តបានយ៉ាងត្រឹមត្រូវសម្រាប់លក្ខណ្ឌជំម្ងឺរបស់ពួកគាត់ ដើម្បីទទួលបាននូវជីវិតមួយដែលមានគុណភាព។
ទស្សនៈវិស័យ និងបេសកកម្ម
ទស្សនៈវិស័យ : ពួកយើងបានរៀបចំទស្សនៈវិស័យតាំងពីឆ្នាំ 2012 ថាយើងចង់ក្លាយជា “មន្ទីរពេទ្យបែប ទាន់សម័យ និងទំនើបឆ្នៃប្រឌិត”
បេសកកម្ : បង្កើតឡើងនូវពិភពលោកមួយដែលមនុស្សគ្រប់គ្នាមានអំណាចគ្រប់គ្រងលើសុខមាលភាពរបស់ខ្លួនឯង។
ការទទួលស្គាល់
មន្ទីរពេទ្យ Phyathai 1 បានទទួលនូវ HA Thailand Hospital Accreditation (2014-2015) ដោយមជ្ឍមណ្ឌលវាយតម្លៃការថែទាំសុខភាព Healthcare Accreditation Institute.
ពានរង្វាន់
- ពាន “ការអនុវត្តន៏វេជ្ជសាស្រ្តដ៏ល្អបំផុត” ពីមន្ទីរពេទ្យ Allianz Ayudhya 2016
- ចំណាត់ថ្នាក់លេខ 2 “ការអនុវត្តន៏វេជ្ជសាស្រ្តដ៏ល្អបំផុត” ពីមន្ទីរពេទ្យ Allianz Ayudhya 2012
- ពាន “ម៉ាកសញ្ញាដែលគួរអោយទុកចិត្តចំណាត់ថ្នាក់មាស” 2007-2009 នៅក្នុងប្រភេទមន្ទីរពេទ្យ។
សម្ព័ន្
មន្ទីរពេទ្យ Phyathai 1 ជាមន្ទីរពេទ្យមួយនៅក្នុងក្រុមមន្ទីរពេទ្យ Bangkok Dusit Medical Services Public Company Limited (BDMS)។ BDMS គឺជាបណ្តាញដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសថៃក្នុងការផ្តល់ជូននូវសេវាកម្មសុខភាព។ ទោះជាមានការបែងចែកចេញជាក្រុមតូចៗ ហើយមន្ទីរពេទ្យនីមួយៗមានឈ្មោះរៀងៗខ្លួនក៏ដោយ ក៏គ្រប់មន្ទីរពេទ្យទាំងអស់នៅក្នុងក្រុមទាំងមូលគឺតែងតែប្រកាន់យកនូវកម្មវត្ថុមួយជាចំបង នោះគឺសេវាកម្មសុខភាពដែលមានគុណភាពល្អបំ ផុត។
BDMS គឺជាបណ្តាញឈានមុខគេដែលទទួលបាននូវការទុកចិត្តពីអ្នកជម្ងឺ និងតែងតែបន្តនូវការខិតខំប្រឹងប្រែងដើម្បីផ្តល់ជូនតាមតំរូវការរបស់អ្នកជម្ងឺទាំងក្នុងនិងក្រៅប្រទេសតាមរយៈគុណភាពស្តង់ដារ និងបច្ចេកវិទ្យាទំនើបទាន់សម័យបំផុត។
ពត៌មានពីមន្ទីរពេទ្យ
មន្ទីរពេទ្យ Phyathai 1 ត្រូវបានបង្កើតនូវថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 1976 ហើយមានទីតាំងនូវ 364/1 Sri Ayutthaya Road, ខណ្ឌ Phyathai នៅចំកណ្តាលទីក្រុងបាងកក ប្រទេសថៃ។
- មន្ទីរពេទ្យមានទំហំ 6868 ម៉ែត្រការ៉េ មានអគារចំនួន 3 ដែលអាច ទទួលអ្នកជម្ងឺបានរហូតដល់ទៅ 220 នាក់ ដែលអាចស្នាក់នៅបាន។ សព្វថ្ងៃមន្ទីរពេទ្យអាចមានលទ្ធភាពទទួលពិគ្រោះជម្ងឺបានរហូតដល់ទៅ 1500 ករណី ដែលក្នុងនោះជាមធ្យមគឺមានអ្នកជម្ងឺជាមធ្យមប្រហែល 1200 នាក់ក្នុងមួយថ្ងៃ។
- មន្ទីរពេទ្យ Phyathai 1 មានមណ្ឌលព្យាបាល 22 ដែលមានជំនាញរៀងៗខ្លួន។ មន្ទីរពេទ្យមានកិត្តនាមដ៏ល្បីល្បាញក្នុង ការព្យាបាលវះកាត់ដោយមិនប៉ះពាល់ច្រើន Minimal Invasive Surgery (MIS) ការវះកាត់ឆ្អឹងខ្នងដោយប្រើឡាសែរ Laser Spine Surgery ការឆ្លុះមើលដើម្បីព្យាបាលជម្ងឺ Stroke ជម្ងឺមហារីកផ្សេងៗ ក៏ដូចជាការថែទាំជម្ងឺចាស់ជរា។
- លើសពីការព្យាបាលដ៏ពិសេសទាំងអស់នេះ មន្ទីរពេទ្យ Phyathai ក៏មានការព្យាបាលជាច្រើនផ្សេងៗទៀតដូចជា៖ មណ្ឌលវះកាត់ Internal medicine Center មណ្ឌលស្រ្តី មណ្ឌលកូនក្មេង មណ្ឌលជម្ងឺបេះដូង មណ្ឌលជម្ងឺខួរក្បាលនិងឆ្អឹងខ្នង មណ្ឌលជម្ងឺទឹកនោមផ្អែម មណ្ឌលជម្ងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក មណ្ឌលជម្ងឺគ្រោងឆ្អឹង មណ្ឌលជម្ងឺធ្មេញ មណ្ឌលពិនិត្យសុខភាព មណ្ឌលជម្ងឺប្រសាទ មណ្ឌលជម្ងឺចិត្តសាស្រ្ត មណ្ឌលជម្ងឺសើរស្បែក មណ្ឌលសក់និងសម្ផស្ស មណ្ឌលព្យាបាលស្តារឡើងវិញ មណ្ឌលការពារភាពចាស់និងជីវិតសប្បាយរីករាយ។